(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តដាក់ចេញនូវវិធានការក្ដៅជាថ្មីម្ដងទៀត លើបញ្ហាបង្ក្រាបលុបបំបាត់គ្រឿងញៀន និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ ជូនប្រជាពលរដ្ឋ ក្នុងការបន្តអនុវត្តឲ្យមានប្រសិទ្ធភាព នៃគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
អភិបាលខណ្ឌឫស្សីកែវ និងជានិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដាក់ចេញនូវវិធានការក្ដៅ លើបញ្ហាបង្ក្រាបលុបបំបាត់គ្រឿងញៀន និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ ជូនប្រជាពលរដ្ឋបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី គណៈអភិបាល, គណៈនាយក, លោកអធិការរង, លោកមេបញ្ជាការរង, យោធភូមិភាគពិសេស, មេប៉ុស្តិ៍សង្កាត់ទាំង៧-ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ និងលោក-លោកស្រី ចៅសង្កាត់ទាំង៧, ស្មៀន, មេភូមិ និងសណ្តាប់ធ្នាប់ខណ្ឌ ចូលរួមសរុប ៧២នាក់ នៅសាលាខណ្ឌ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវនេះ, លោក ជា ពិសី ផ្តោតសំខាន់ លើបញ្ហាបង្ក្រាប លុបបំបាត់គ្រឿងញៀន និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ ជូនប្រជាពលរដ្ឋ ក្នុងការបន្តអនុវត្តឲ្យមានប្រសិទ្ធភាព នៃគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រៅពីលោកដាក់ចេញនូវរបៀបវារ មានដូចជា៖ បញ្ហាសន្តិសុខ សណ្តាប់ធា្នប់សាធារណៈ អនាម័យ និងបរិស្ថាន និងបញ្ហាផ្សេងៗមួយចំនួនទៀត៕