(ភ្នំពេញ)៖ ប្រជាពលរដ្ឋ១២៤៨ក្បាលដី រស់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានទទួលវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ពីក្រុមការងារការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ តាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ បានឲ្យដឹងថា ពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទាំង១២៤៨ក្បាលដី ប្រព្រឹត្តឡើង ក្រោយពីការងារវាលទី១ របស់ការិយាល័យ បានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងឆមាសទី២ ឆ្នាំ២០២០ បញ្ចប់ជោគជ័យ តាមផែនការគ្រោងទុករបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើវស័យដីធ្លីទូទាំងប្រទេសត្រឹមឆ្នាំ២០២១ខាងមុខ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
ប្រជាពលរដ្ឋទាំងអស់ពិតជាសប្បាយចិត្តយ៉ាងខ្លំាំង ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិនៅពេលនេះ ដែលពួកគាត់អាចយកទៅប្រើប្រាស់បានជាផ្លូវការក្នុងជីវភាពប្រចាំថ្ងៃស មិនមានបញ្ហានោះទេ៕