(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនស្នងការនគរបាលខេត្តចំនួន៤ ដែលទើបចូលនិវត្តន៍ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហានេះ។
ស្នងការនគរបាលខេត្តទាំង៤នោះរួមមាន៖
*ទី១៖ លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ
*ទី២៖ លោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង
*ទី៣៖ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
*ទី៤៖ លោក សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់។
សូមអានព្រះរាជក្រឹត្យទាំងស្រុង៖
លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
លោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង
លោក សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់