(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធរភ្នំពេញអំពាវនាវសុំឲ្យប្រជាពលរដ្ឋបពា្ឈប់ការលក់ដូររំលោភលើចិញ្ចើមផ្លូវ២៧១ ចន្លោះពីមន្ទីរពេទ្យរុស្ស៊ីដល់ក្លោងទ្វារវត្តសន្សំកុសល ដែលធ្វើឲ្យប៉ះពាល់ការធ្វើចរាចរតាមដងផ្លូវ នេះបើយោងតាម Facebook របស់អ្នកនាំពាក្យរូបនោះ។
លោក ឡុង ឌីម៉ង់ បានបន្តបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ពេលនេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបងប្អូនប្រជាពលរដ្ឋមួយចំនួន កំពុងលក់ដូរលើចិញ្ចើមផ្លូវលេខ២៧១ និងហៀរចូលសាច់ថ្នល់ ចន្លោះពីមន្ទីរពេទ្យរុស្ស៊ីដល់ក្លោងទ្វារវត្តសន្សំកុសល ដែលប៉ះពាល់ដល់ការធ្វើចរាចរ និងថ្មើរជើង។ សូមមេត្តាបពា្ឈប់ការរំលោភលើចិញ្ចើមថ្នល់, សាលារាជធានីភ្នំពេញសូមឲ្យបងប្អូនទាំងអស់ មេត្តាបពា្ឈប់រំលោភលើចិញ្ចើម និងទ្រូងផ្លូវនេះ ចាប់ពីពេលនេះតទៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ»៕