(បន្ទាយមានជ័យ)៖ មន្ត្រីជំនាញដែលឈរជើងនៅចំណុចសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបរទេះដឹកគ្រឿងក្នុងមាន់ និងជ្រូក ដែលឈ្មួញនាំចូលពីប្រទេសថៃ ចូលមកកម្ពុជា។
បើតាមការឲ្យដឹងពីមន្ត្រីជំនាញ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដោយបង្ក្រាបបាន គ្រឿងក្នុងសត្វជិត ១តោន។
ក្រោយពីការបង្ក្រាប មន្ត្រីជំនាញដឹកយកទៅកម្ទេចចោល ចំណែកម្ចាស់វិញនោះ ធ្វើកិច្ចសន្យាបញ្ឈប់ឲ្យធ្វើការរកស៉ីខុសច្បាប់បន្តទៅទៀត៕