(ភ្នំពេញ)៖ គ្រោះអគ្គិភ័យភ័យដែលបានឆាបឆេះ ផ្ទះរបស់ប្រជាពលរដ្ឋ និងឃ្លាំងស្តុកមីសួរ ស្តុកខោទឹកនោម ស្ថិតនៅតាមផ្លូវលេខ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណ៣៖៣០នាទី រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ក្រោយកម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បើកប្រតិបត្តិការ ជួយបាញ់ពន្លត់ភ្លើងរយៈពេល ជាងមួយម៉ោងមកនេះ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងទៅជួយអន្តាគមន៍ ករណីអគ្គិភ័យនេះ បានប្រាប់អង្គភាព Fresh News ថា មកដល់ម៉ោងនេះ (ម៉ោង៣៖៣០នាទី)យើងអាចគ្រប់គ្រងបានហើយ។ ភ្លើងបានឆេះផ្ទះចំនួន៤ខ្នង ក្នុងនោះផ្ទះចំនួន២ខ្នង ត្រូវបានឆេះបំផ្លាញទាំងស្រុង និង២ខ្នងទៀតឆេះអស់៥០ភាគរយ ហើយនៅពេលនេះរថយន្តពន្លត់អគ្គិភ័យកំពុងបន្តបាញ់ឲ្យរលត់ ទាំងស្រុងនៅក្នុងឃ្លាំងស្តុកទុកខោទឹកនោម»។
លោកអភិបាលរងខណ្ឌ បានបញ្ជាក់ថា ជាការសន្និដ្ឋាននោះ គឺភ្លើងចាប់ផ្តើមឆេះ ចេញពីផ្ទះ បើកម៉ាស្សាកោសជប់ ដែលអាចបណ្តាល មកទុស្សេខ្សែភ្លើង។ សម្រាប់ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿង និងដឹកទឹកមកបាញ់ពន្លត់ អស់ប្រមាណ២០ជើង។ យ៉ាងណាក៏ដោយ ទំហំនៃការខូចខាតនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ រត់ចាំអាជ្ញាធរ និងសមត្ថកិច្ច សួរនាំសិន។ សូមបញ្ជាក់ថា អគ្គិភ័យខាងលើនេះ បានកើតឡើងតាំងពីម៉ោងប្រមាណ២រសៀលថ្ងៃ ដដែរនេះ៕
អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្...អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ទល់ឃ្លាំងជីបម៉ុង ក្នុងភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ
Posted by Fresh News on Monday, January 25, 2016
Posted by Sheet on Tuesday, January 26, 2016