Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាក្តីខ្មែរក្រហម គ្រោងចំណាយថវិកា ៥៨,៨លានដុល្លារ សម្រាប់ដំណើរការក្តី ក្នុងឆ្នាំ២០១៦និង២០១៧

26-01-2016 15:35

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្តីខ្មែរក្រហម នឹងទទួលបានថវិកាប្រមា៥៨,៨លាន ដុល្លារអាមេរិក សម្រាប់ការចំណាយលើដំណើរការក្តី នៅក្នុងឆ្នាំ២០១៦ និង២០១៧ ។ នេះបើតាមការប្រកាសរបស់សាលាក្តីខ្មែរក្រហម ដែល Fresh News ទទួលបាននៅមុននេះ។

សាលាក្តីខ្មែរក្រហមបានប្រកាសថា ក្នុងចំណោមគម្រោងថវិកាទាំងនោះ នឹងមាន៣២,៣លានដុល្លារអាមេរិក សម្រាប់ចំណាយក្នុងឆ្នាំ ២០១៦ និងចំនួន ២៦,៥លានដុល្លារទៀត សម្រាប់ចំណាយក្នុងឆ្នាំ២០១៧។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និង លោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យ អ.វ.ត.ក បាននិយាយនៅក្នុង សេចក្តីប្រកាសនោះថា «យើងខ្ញុំសូមស្វាគមន៍ចំពោះការអនុម័តថវិកាថ្មីនេះ និងសូមអំពាវនាវដ៏ទទូចដល់សហគមន៍ម្ចាស់ជំនួយ ផ្តល់ជំនួយហិរញ្ញវត្ថុចាំបាច់ដល់ អ.វ.ត.ក ដើម្បីអនុវត្តផែនការការងាររបស់ខ្លួនជាបន្តទៀត»៕