(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយ
មានជ័យ បានដឹកនាំក្រុមការងារ សហការជាមួយ នគរបាលចរាចរផ្លូវគោកខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក សុក ចាន់ថា បានថ្លែងថា ការចុះផ្សព្វផ្សាយ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ កុំឱ្យមានការកើនទ្បើង និងណែនាំឱ្យប្រជាពលរដ្ឋ មានការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្ល្លូវគោក។ លោកបានបន្តថា ចំពោះរថយន្ត រ៉ឺម៉កម៉ូតូ ឬមធ្យោបាយណាដែលគ្មានស្លាកសញ្ញាសម្គាល់ពីក្រោយនោះ មន្ត្រីជំនាញនឹងចុះបិតចំណាំងផ្លាតសម្គាល់ ដើម្បីឱ្យអ្នកបើកបរពីក្រោយបានមើលឃើញចៀសវាងការគ្រោះថ្នាក់ដល់អ្នកដទៃ។
ប្រធានមន្ទីរសាធារណការខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើមធ្យោបាយគ្រប់ប្រភេទត្រូវបិតស្ទីកគ័រ ដើម្បីសម្គាល់ និងឱ្យមានចំណាំងផ្លាតជាសញ្ញាឱ្យគេបានឃើញចៀសវាងការគ្រោះថ្នាក់ដល់អ្នកដទៃជាដើម៕