(កូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ី នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា មានសាកសពចំនួន ១៣ត្រូវបានប្រទះឃើញនៅភាគខាងត្បួង នៃរដ្ឋ Johor បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា មានករណីលិចទូកមួយផ្ទុកដោយមនុស្សប្រមាណ ៣៥នាក់នេះបើយោងតាម ការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា។
ប៉ូលិសបានបញ្ជាក់ថា សាកសពទាំងនោះត្រូវបានប្រទះឃើញនៅក្នុងឆ្នេរមួយកន្លែងក្បែរទីក្រុង Bandar Penawar។ លោក Rahmat Othman មេប៉ូលិសប្រចាំតំបន់បានបញ្ជាក់ថា មានទូកមួយមកពីប្រទេសឥណ្ឌូនេស៊ី ដោយដឹកជនចំណាកស្រុកខុសច្បាប់ ហើយបើតាមការប៉ាន់ប្រមាណ នៅលើទូកនោះមានមនុស្ស ៣៥នាក់។ អ្នកនាំពាក្យមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា សាកសពទាំង ១៣នាក់នោះ ត្រូវបានស្គាល់អត្តសញ្ញាណ។
ឆ្មាំសមុទ្រ បានឲ្យដឹងថា ទូកដឹកជនភៀសខ្លួនខុសច្បាប់នោះ ប្រហែលជាលិចដោយសារតែបញ្ហាអាកាសធាតុ អាក្រក់៕