Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជាម ច័ន្ទសោភ័ណ អញ្ជើញ​ប្រកាស​ទទួលស្គាល់សមាសភាព​ថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្តចំនួន​៤អង្គភាព​រួមគ្នា

26-01-2016 14:51

(បាត់ដំបង)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញ​ជាធិបតីក្នុង​ពិធីប្រកាស ទទួលស្គាល់សមាសភាពក្រុមការងារចំនួន៤ អង្គភាពនៅវិទ្យាស្ថានបច្ចេកទេសបាត់ដំបង ស្ថិតនៅភូមិរំចេក៤សង្កាត់រតនៈ ក្រុងបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ ទាំង៤ស្ថាប័ន សរុបសមាជិក សមាជិកាចូលរួមប្រមាណ ២៧០នាក់។

ក្នុងនោះមានមកពី ១/ ក្រុមការងារ ស.ស.យ.ក មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តបាត់ដំបង ២/ក្រុមការងារ ស.ស.យ.ក វិទ្យាស្ថានបច្ចេកទេសបាត់ដំបង ៣/ក្រុមការងារ ស.ស.យ.ក វិទ្យាស្ថានបច្ចេកទេសតេជោសែនបាត់ដំបង៤/ក្រុមការងារ ស.ស.យ.ក មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបាត់ដំបង ព្រៃកូនខ្លា៕