(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន Samsung កម្ពុជា បានសម្ពោធទូរស័ព្ទដៃស៊េរីទំនើបថ្មីគឺ Samsung Galaxy A Series 2016 នៅមជ្ឈមណ្ឌលសេវាកម្ម Samsung ដែលមានអាសយដ្ឋានផ្ទះលេខ A11-A13 ផ្លូវជាតិលេខ៦ សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប។ Samsung Galaxy A ជាទូរស័ព្ទទំនើបដែលមានរូបរាងប្រណីត ហើយកាមេរ៉ាត្រូវបានកែលម្អរមានលក្ខណៈល្អប្រសើរ។
ទូរស័ព្ទ Galaxy A 2016 ជាការរចនាជាមួយបច្ចេកវិទ្យាថ្មីបំផុតរបស់ក្រុមហ៊ុន Samsungដែលអាចឲ្យអតិថិជនប្រើប្រាស់បានច្រើន យ៉ាងព្រមទាំងមានជម្រើសបីផ្សេងគ្នាគឺប្រភេទអេក្រង់ 5.5 អ៊ីនសម្រាប់ Galaxy A7 អេក្រង់ 5.2អ៊ីន សម្រាប់ Galaxy A5 និង អេក្រង់4.7 អ៊ីនសម្រាប់ Galaxy A 3។ ទូរស័ព្ទស៊េរីថ្មី Galaxy A 2016 មានរូបរាងប្រណីគ្មានគូរប្រៀបព្រមទាំងមាន មុខងារពិសេសជាច្រើនដែលត្រូវបានកែលម្អរឲ្យអ្នកប្រើប្រាស់បានច្រើនយ៉ាង។
ទូរស័ព្ទ Galaxy A 2016 ត្រូវបានរចនាឡើងបន្ថែមរបស់ Samsung Galaxy ចុងក្រោយបំផុត ផលិតពីតួលោហធាតុ និងកញ្ចក់ប្រភេទ Corning Gorilla Glass 4 ធ្វើឲ្យទូរស័ព្ទនេះ មានភាពរឹងមាំ រូបរាងស្រស់ស្អាតទាក់ទាញភ្នែកបំផុត និងមានភាពទាន់សម័យ។ ទូរស័ព្ទ Galaxy A ធ្វើឲ្យអ្នកប្រើប្រាស់មើលរូបភាពច្បាស់ជាងមុនជាមួយនឹងកែមដែលស្តើងតូចស្អាត។
ទូរស័ព្ទ Galaxy A (2016) ក៏បំពាក់មកជាមួយប្រព័ន្ធកាមេរ៉ាទំនើបជាងមុនដែលធ្វើឲ្យទាំង រូបភាពនិងវីដេអូកាន់តែភ្លឺ និងច្បាស់ជាងមុន។ ប្រព័ន្ធដំណើរការដែលមានកម្រិតខ្ពស់មួយនេះអាចកាត់បន្ថយភាពរំញ័ររូបភាព ដោយកាមេរ៉ាមុខ និងក្រោយដែលមានអាភិតឆឺ F1.9 ដើម្បីឲ្យអ្នកប្រើប្រាស់ថតរូបបានល្អទោះបីជានៅកន្លែងងងឹតក៏ដោយ។ ជាងនេះទៅទៀត ជាមួយនឹង លក្ខណៈពិសេសរបស់ Quick Launch អ្នកចុចប៊ូតុងដើមតែ ២ដងប៉ុណ្ណោះអ្នកប្រើប្រាស់កាមេរ៉ាបានដោយចំណាយពេលមិនដល់មួយវិនាទីផង។ អ្នកក៏អាចថតរូប Selfie ដែលមានរូបភាព ធំ ជាងមុននិងប្រើបាតដៃសម្រាប់បញ្ជាកាមេរ៉ាថត។
លោក ជា សុជាតិ ប្រធានផ្នែកទូរស័ទ្ទ របស់ក្រុមហ៊ុន Samsung អេឡិចត្រូនិច ប្រចាំនៅកម្ពុជា បាន ឲ្យដឹងថា៖ « នៅក្រុមហ៊ុន Samsung ពួកយើងប្តេជ្ញាបង្កើនភាពច្នៃប្រឌិតដោយផ្អែក លើ តម្រូវការ និងមតិយោបរបស់អតិថិជន។ យើងសូមណែនាំ នូវទូរស័ព្ទស៊េរី Galaxy A 2016 ដែលកាន់តែកាលីកាន់តែខ្លាំង ហើយយើងផលិតឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជនជាពិសេស សម្រាប់យុវវ័យតែម្តង។ ទន្ទឹមគ្នានេះដែរ លោក ជា សុជាតិ បានអំពាវនាវឲ្យអតិថិជនទាំងអស់ជាវនូវផលិតផល Samsung Galaxy A 2016 នាំចូលស្របច្បាប់ ដែលមានបិទ sticker “Cambodia Privilege” នៅលើសំបកទូរស័ទ្ទ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុន Samsung ។ ជាមួយគ្នានេះដែរ សូមសំណូមពរដល់រាជរដ្ឋាភិបាល ជួយទប់ស្កាត់នូវផលិតនាំចូលគេចពន្ធនានា ដើម្បីធានាបាន នូវតម្លាភាពនៃការប្រកួតប្រជែងស្របច្បាប់។ សូមបញ្ជាក់ថា sticker “Cambodia Privilege” ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Samsung ដើម្បីសំគាល់ផលិតផលទូរស័ទ្ធ និង ថេប្លេត Samsung ដែលនាំចូលស្របច្បាប់ ហើយនឹងត្រូវបិទលើគ្រប់ទូរស័ទ្ទ និងថេប្លេត Samsung ចាប់ពីសប្តាហ៍នេះតទៅ ដើម្បីអតិថិជនងាយស្រួលចំណាំ៕