(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្ញើលិខិតជូនប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយបញ្ជាក់អំពីការកំណត់យកថ្ងៃសៅរ ទី២៧ ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីធ្វើការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នេះបើយោងតាមលិខិតរបស់រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌។