(ភ្នំពេញ)៖ អង្គការមូលនិធិ Turkiye Diyanet នៃប្រទេសតួរគីសន្យាថា នឹងនៅបន្តជួយសហគមន៍ខ្មែរមូស្លីមបន្តទៀត តាមរយៈសមាគមនារីឥស្លាមកម្ពុជា ខណៈមានលោកស្មាន ទៀត ជាអ្នកសម្របសម្រួលនូវកិច្ចការជំនួយជួយដល់សហគមខ្មែរឥស្លាមបានយ៉ាងច្រើនក្រាស់ក្រែលនាពេលកន្លងទៅ។

ការាន្យនេះបានធ្វើឡើងនៅក្នុងជំនួបមួយរវាងលោក ស្មាន ទៀត រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និហតំណាងមូលនិធិ Turkiye Diyanet នៃប្រទេសតួរគី លោក MEKKI SAIT ERDOGAN ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។

លោក ស្មាន ទៀត បានកោតសរសើរដល់ទឹកចិត្តមនុស្សធម៌របស់ប្រទេសតួរគី និងប្រជាជនតួរគី ដែលតែងតែយកចិត្តទុកដាក់មកកាន់ប្រទេសកម្ពុជា ទោះបីក្នុងពិភពលោកកំពុងមានវិបត្តិដោយជំងឺ កាចសាហាវក៏ដោយ ហើយលោកក៏បានសំណូមពរដល់មូលនិធិឲ្យបន្តជួយប្រទេសកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាផងដែរ។

ឆ្លើយតបនឹងសំនូមពរនេះ លោក MEKKI SAIT ERDOGAN តំណាងមូលនិធិ Turkiye Diyanet Vakfi នៃប្រទេសតួរគី បានថ្លែងថា អង្គការរបស់នឹងបន្តសហការផ្ដល់ជំនួយបន្តទៀត មកដល់សហគមខ្មែរមូស្លីម។

លោកថា ក្នុងឆ្នាំនេះអង្គការរបស់លោកបានឧបត្ថម្ភសត្វគោប្រមាណជាង ៣៥០ក្បាលក្នុងប្រទេសកម្ពុជា ហើយ៥០ក្បាលត្រូវបានប្រគល់ជូនដល់បងប្អូនខ្មែរឥស្លាមនៅខេត្តពោធិ៍សាត់ ដែលគោទាំងអស់នេះជាជំនួយមនុស្សធម៌របស់ក្រសួងធម្មការរបស់ប្រទេសតួរគី នឹងត្រូវបានចែកចាយតាមរយៈមូលនិធិ Turkiye Diyanet។

លោកបានបន្តថា អស់រយៈកាលជាង៧ឆ្នាំមកហើយដែលមូលនិធិ Turkiye Diyanet តែងតែផ្តល់ជំនួយមនុស្សធម៌មកកាន់កម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីសម្រួលជីវភាពរបស់បងប្អូនមូស្លីមនៅកម្ពុជា។

លោកស្រី ទៀត រ៉ទស ប្រធានសមាគមន៍នារីឥស្លាមកម្ពុជា បានលើកពីស្នាដៃជាច្រើនដែលសមាគមរបស់អ្នកស្រីបានសម្រឹចឡើង ហើយលោកស្រីនឹងប្ដេជ្ញាថា មឹងនៅតែបន្តជួយជ្រោមជ្រែង ជួយប្រជាពលរដ្ឋខ្មែរឥស្លាមទូទៅឱ្យមមានការរីកចំរើនឡើង និងនៅតែបន្តស្វះស្វែងរកជំនួយពីបរទេសមកបន្តជួយដល់សហគមខ្មែរមូស្លីមឱ្យកាន់តែរីកចំរើនឡើងៗជាបន្តបន្ទាប់៕