(បាត់ដំបង)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាកយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនាំចេញកសិផល និងស្តាប់កង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋពាក់ព័ន្ធ ទៅនិងការនាំចេញកសិផល ស្ថិតនៅតាមតំបន់តាមព្រំដែន នៃខេត្តបាត់ដំបង។
ជាមួយនេះលោកក៏បានបញ្ជាក់បន្ថែមអំពីកម្រៃសេវា ដែលត្រូវបង់ចូលថវិការដ្ឋសម្រាប់ការ ត្រួតពិនិត្យរបស់កាំកុងត្រូលគឺអនុវត្ត ទៅតាមប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ដោយបានណែនាំមន្រ្តីកាំកុងត្រូលទាំងអស់នៅចំពោះ មុខសមាគមនិងអាជីវកនាំចេញកសិផលត្រូវបំពេញនូវភារកិច្ចរបស់ខ្លួ នឲ្យបានម៉ត់ចត់និងត្រឹមត្រូវ តម្លាភាពដោយមិនអនុញាត ឲ្យយកកម្រៃក្រៅផ្លូវការឡើយ។
លោក អគ្គនាយក បានបន្តថា "យើងត្រូវធ្វើកិច្ចការនេះឲ្យបានល្អប្រសើរបំផុតដើម្បីឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ម្យ៉ាងទៀតជា ការសម្រួល ពាណិជ្ជកម្មនិងចូលរួម បង្កើនការនាំចេញដើម្បីលើកទឹកចិត្តដល់សមាគមនាំចេញកសិផល ក៏ដូចជាការងារជូន ប្រជាពលរដ្ឋ"។
ទន្ទឹមនេះផងដែរ លោក ក៏បានផ្តល់នូវ Hot Line លេខទូរស័ព្ទចំនួន៤ខ្សែ ដើម្បីទំនាក់ទំនងផ្តល់ព័ត៌មានទាន់ពេលវេលា ក្រែងប្រជាពលរដ្ឋជួបប្រទះបញ្ហាលំបាកដោយប្រកាណាមួយក្នុងការនាំចេញ៖
- 012 832767, 0972307777, 012 387878 ,012526660 ផ្តល់ជាសាធារណៈ ។
សមាគមនិងអាជីវករនាំចេញទាំងអស់បានគាំទ្រនិងថ្លែងអំណរគុណ ពេញចិត្តពេញថ្លើម ចំពោះការកែទម្រង់ស៊ីជម្រៅរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន ជាពិសេសបានជួយដល់ប្រជាកសិករយ៉ាងពិតប្រាកដ៕