(ភ្នំពេញ)៖ អង្គការសហព័ន្ធសន្តិភាពសកល នឹងរៀបចំមហាសន្និបាតនៃក្ដីសង្ឃឹមសកលលោក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលនឹងផ្សាយបន្តផ្ទាល់ចេញពី មជ្ឈមណ្ឌលចុងស៊ីង នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ ចាប់ពីម៉ោង៧៖៤៥នាទី រហូតដល់ ដល់ម៉ោង៩៖៣០នាទីព្រឹក។
សន្និបាតនេះ ត្រូវបានរៀបចំឡើងដើម្បី បង្កើតពិភពលោកនូវការបង្រួបបង្រួមដ៏រឹងមាំ តាមរយៈអន្តរទំនាក់ទំនង វឌ្ឍនភាពរួម និងតម្លៃជាសកល។ សន្និបាតនេះ មានការចូលរួមដោយឥស្សរជនប្រទេសជាច្រើន ដែលក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាបិតាសន្តិភាពមួយរូប នឹងមានថ្លែងសុន្ទរកថាផងដែរ។
សូមទស្សនាវីដេអូស្តីពីការប្រកាសអំពី មហាសន្និបាតនៃក្ដីសង្ឃឹមសកលលោកខាងក្រោមនេះ៖