ក្រសួងសាធារណការប្រកាសផ្អាកការផ្ដល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ (Video inside)
08-08-2020 13:34
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្ដល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មណ្ឌលផ្ដល់សេវាបណ្ណបើកបរយានយន្តនៅផ្សារទំនើប AEON1 និងផ្សារទំនើប AEON2 រយៈពេលចំនួន៥ថ្ងៃ ក្នុងថ្ងៃឈប់សម្រាកការងារ ដើម្បីសងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃ១៧ ដល់២១ ខែសីហា ឆ្នាំ២០២០។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ចំពោះមណ្ឌលផ្តល់សេវាបណ្ណបើកបរ យានយន្តនៅផ្សារទំនើប AEON1 ផ្សារទំនើប AEON2 និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នឹងបើកឱ្យដំណើរការផ្តល់សេវាជាធម្មតាវិញ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖