Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ញើសារជូនរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម

08-08-2020 12:42

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះ បានផ្ញើសារជូន លោក ង៉ូ ស៊ុនលិច្ស (Ngo Xuan Lich) រដ្ឋមន្ត្រីការពារប្រទេសវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ លោក ឡឺ ខាភៀវ អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម។

នៅក្នុងសាររំលែកទុក្ខនេះ សម្ដេចពិជ័យសេនា បានចិត្តទុកថា មរណភាពរបស់ លោក ឡឺ ខាភៀវ គឺជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំដ៏ឈ្លាសវៃ និងយុទ្ធសាស្ត្រមួយរូប ដែលបានចូលរួមធ្វើពលិកម្មធ្វើបដិវត្តន៍ពោរពេញ ដោយភាពលះបង់អង់អាចក្លាហាន ក្នុងការតស៊ូដើម្បីទាមទារឯករាជ្យ និងសុខសន្តិភាព សម្រាប់ប្រជាជន និងប្រទេសវៀតណាម។ លោក ឡឺ ខាភៀវ ជាយុទ្ធមិត្តដែលយូរអង្វែងរបស់កម្ពុជា ដោយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត រវាងកងទ័ពយើងទាំងពីរផងដែរ។

សម្ដេចបានបញ្ជាក់បន្តថា នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ «តាំងនាមនាយទាហាននៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសមានចិត្តដ៏ជ្រាលជ្រៅ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះ ឯកឧត្តម និងនាយទាហានទាំងអស់ នៃកងទ័ពប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសាររបស់ ឯកឧត្តម ឡឺ ខាភៀវ ចំពោះការបាត់បង់ដ៏ធំធេង និងសោកសៅនេះ»

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្តេចពិជ័យសេនា៖