(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីបំភ្លឺមួយ ដោយប្រកាសថា លោកគ្មានបំណង និងគម្រោងការណាមួយ ប្រឆាំងនឹងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិចនោះទេ។
តាមរយៈសេចក្តីបំភ្លឺនេះ លោក ញឹក ប៊ុនឆៃ បាននិយាយថា «គ្មានហេតុផលណាមួយ ដែលត្រូវធ្វើឱ្យបែកបាក់ គណបក្សហ៊្វុនស៊ិនប៉ិច ដែលខ្ញុំក៏ជាអ្នកផ្តួចផ្តើមមកកវែកកឆ្នាំង ពីដំបូងទី ហើយដែលខ្ញុំកំពុងស្ថិតនៅរួមជាមួយនោះផងដែរ។ ខ្ញុំធ្លាប់បានបញ្ជាក់ហើយ បញ្ជាក់ទៀតជាច្រើនលើកមកហើយថា ហ៊្វុនស៊ិនប៉ិច គឺជាផ្ទះតែមួយគត់របស់ខ្ញុំ ខ្ញុំមិនអាចចាកចេញពីគណបក្សនេះជាដាច់ខាត»។
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់លោក ញឹក ប៊ុនឆៃ៖