(ភ្នំពេញ)៖ អគ្គិភ័យមួយចម្អិនកំពិសបានកើតឡើង នៅផ្ទះជាន់ទី២ របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ពោលនៅបូរីរុងរឿង នាវេលាម៉ោង ប្រមាណជាង១១ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ដោយសារតែកូន និងក្មួយតូចៗ របស់ម្ចាស់ផ្ទះ ដែលទើបតែចេញពីសាលា នាំគ្នាដុតភ្លើងលេង ហើយក៏បណ្តាលឲ្យឆេះពូកដេក បង្កជាគ្រោះអគ្គិភ័យតែម្តង។
ភ្នាក់ងារ Fresh News បានរាយការណ៌ថា ក្រោយកើតហេតុ កម្លាំងអាជ្ញាធរ សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ ៥ទៅ៦រថយន្ត បានទៅជួយអន្តរាគម៍ភ្លាមៗ តែម្ចាស់ផ្ទះ បានយកទឹកជះពន្លត់ទាន់ពេលវេលា។
ករណីនេះ បានបណ្តាលឲ្យឆេះពូកតែប៉ុណ្ណោះ មិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗទៀតនោះទេ ៕