(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌប្ញស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានសហការដឹកនាំក្រុមជំនាញ NACC Team Against COVID-19 ចុះធ្វើយុទ្ឋនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគទប់ស្កាត់ការរីករាលដាលជំងឺកូវីត -១៩ នៅអគាររដ្ឋបាលខណ្ឌ និងនៅតាមផ្ទះជួលរបស់កម្មករក្នុងសង្កាត់ទួលសង្កែបានចំនួន០៦ភូមិ គឺ៖ ១. ភូមិចុងខ្សាច់ បាញ់បាន ២១២បន្ទប់, ២. ភូមិទួលសង្កែ បាញ់បាន ២៨០បន្ទប់, ៣. ភូមិផ្សារតូច បាញ់បាន៨០បន្ទប់, ៤. ភូមិបាក់ទូក បាញ់បាន ៤០០បន្ទប់, ៥. ភូមិទួលគោក បាញ់បាន ២០០បន្ទប់, ៦. ភូមិទួលសំពៅ បាញ់បាន ១៤០បន្ទប់។ សរុបទាំងអស់ចំនួន ១៣១២បន្ទប់។
លោក សន សោភ័ណ្ឌ បានអំពាវនាវដល់បងប្អូនកម្មករ កម្មការនី តាមបន្ទប់ជួល ចូលរួមគោរពតាមការណែនាំរបស់ក្រសួងជំនាញនិងសម្ថកិច្វអាជ្ញាធរដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ដែលបានសហការចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅទឹកដីខណ្ឌប្ញស្សីកែវនាពេលនេះ ដើម្បីធានាបាននូវសុខមាលភាពប្រជាាបលរដ្ឋ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ។
លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានថ្លែងថា ដោយមើលឃើញពីបញ្ហាប្រឈមចំពោះមុខអំពីការរីករាលដាលជំងឺកូវីត១៩ នៅលើពិភពលោក ហើយវាបានប៉ះពាល់ផងដែរដល់ប្រទេសកម្ពុជា ទើបសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានរៀបចំក្រុមប្រឆាំងជំងឺកូវីត១៩ «NACC Team Against COVID-19» ដើម្បីរួមចំណែកធ្វើយុទ្ឋនាការជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវ វាបានបំផ្លាញជីវិតមនុស្សនៅលើលោកជាង៧០មុឺននាក់ និងកំពុងតែឆ្លងជាង១៩លាននាក់។
លោក សោម អូន បានបន្ថែមថា ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានខិតខំទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីត១៩ឲ្យនៅក្នុងកំរិតទាបក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ហើយជាពិសេសយើងត្រូវប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានអនាម័យនិងវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានទ្វេរដង។ លោក បានបញ្ជាក់ថា ជំងឺកូវីត១៩ វាមិនត្រឹមតែសម្លាប់ជីវិតមនុស្សនោះទេ តែវាក៏បានបំផ្លាញសេដ្ឋកិច្ចពិភពលោកទាំងមូល និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ ។
លោក សោម អូន បានអំពាវនាវដល់កម្នករនិងប្រជាពលរដ្ឋ កុំធ្វេសប្រហែសជាមួយនិងជំងឺដ៏កាចសាហាវនេះ ហើយសូមចូលរួមអនុវត្តគោលការណ៍០៣សំខាន់ គឺ ១. ពាក់ម៉ាស់នៅ ទីប្រជុំជន ,២. រស់នៅស្អាតជានិច្ច, និង ៣. រក្សាគម្លាតសុវត្ថិភាព៕