(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖
* ព័ត៌មាន Fresh News
១៖ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩.២លាននាក់ ស្លាប់ជិត ៧២ម៉ឺននាក់ និងជាសះស្បើយជាង ១២.៣លាននាក់!
៣៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន លោក ង្វៀង ហ៊្វូជុង ចូលរួមរំលែកទុក្ខចំពោះមរណភាព អតីតអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
៤៖ ចិនព្រមានអាមេរិកចំៗពីភាពគ្រោះថ្នាក់ នៃការឈានជើងចូលកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង
៥៖ តើចិន កំពុងជួយអារ៉ាប៊ីសាអូឌីត ផលិត «គ្រាប់បែកនុយក្លេអ៊ែរ» ឬ?
៦៖ កាសែតរដ្ឋចិន៖ ផែនការហាមឃាត់ក្រុមហ៊ុនចិនគឺជាទង្វើ «ឆ្កួត» របស់អាមេរិក
៧៖ លោក ដូណាល់ ត្រាំ បោះជំហានជាផ្លូវការប្រឆាំងនឹងកម្មវិធី TikTok និង WeChat ដ៏ល្បីល្បាញរបស់ចិន
៨៖ ទីបំផុតមនុស្ស ១៦នាក់រួមទាំងអ្នកចាត់ការកំពង់ផែត្រូវឃាត់ខ្លួន ក្រោយករណីផ្ទុះសម្លាប់មនុស្ស១៤៥នាក់ និងរបួសជាង៥ពាន់នាក់
៩៖ Facebook កំពុងប្រឆាំង ត្រាំ? ក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ ត្រូវរារាំងមិនឲ្យផ្សាយពាណិជ្ជកម្មលើ Facebook
១០៖ ចំនួនករណីឆ្លង COVID-19 នៅឥណ្ឌាលោតដល់ខ្ទង់ ២លាននាក់ ក្រោយរកឃើញអ្នកឆ្លងជាង ៦២,០០០នាក់ទៀតក្នុង១ថ្ងៃ!
១១៖ រុស្ស៊ីអះអាងថា យន្តហោះស៊ើបការណ៍ ៣២គ្រឿងរបស់បរទេស បានហោះមកក្បែរៗដែនអាកាសរុស្ស៊ី កាលពីសប្តាហ៍មុន
១២៖ WHO ប្រកាស៖ «បើយើងមានវ៉ាក់សាំង COVID-19 នោះសេដ្ឋកិច្ចពិភពលោក នឹងប្រសើរឡើងវិញឆាប់រហ័ស»
១៣៖ កាណាដាប្តេជ្ញាសងសឹកវិញភ្លាមៗ ក្រោយលោក ត្រាំ ប្រកាសដំឡើងពន្ធ ១០%ជាថ្មី លើការនាំចូលអាលុយមីញ៉ូម!
១៤៖ ទីបំផុតតុលាការចិនសម្រេចដោះលែងបុរសម្នាក់ ក្រោយពីជាប់គុកអស់២៦ឆ្នាំ ទាំងដែលខ្លួនគ្មានកំហុសសោះ!
១៥៖ អតីតមន្ត្រីចារកម្មអារ៉ាប៊ីសាអូឌីតម្នាក់ ចោទថាព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន បញ្ជាឱ្យក្រុមឃាតកតាមសម្លាប់រូបលោក
១៦៖ ប្រជាជនរស់នៅហុងកុងទាំងអស់ នឹងទទួលបានការធ្វើតេស្តរក COVID-19 «ដោយឥតគិតថ្លៃ»
១៧៖ ហេតុការណ៍ផ្ទុះដ៏កក្រើក នៅរដ្ឋធានីបេរូត ធ្វើឱ្យវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសលីបង់ មានសភាពកាន់តែធ្ងន់ធ្ងរ
ទីបំផុតប៉ូលិសថៃចាប់ខ្លួនមេចលនានិស្សិត ដែលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល!
១៨៖ លិខិតមិត្តអ្នកអាន៖ តើអ្វីនៅពីក្រោយការបង្កើតព័ត៌មានក្លែងក្លាយ ដោយក្រុមប្រឆាំងដើម្បីបង្កចលាចលក្នុងបញ្ហាព្រំដែន?
* ព័ត៌មាន Fresh News Plus
១៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ចាត់ទុក Logo និង Mascot គឺជាមរតក SEA Games ខណៈម្ចាស់ជយលាភីទទួលបានរង្វាន់៥ពាន់ដុល្លារដូចគ្នា
២៖ Microsoft ចង់ទិញអាជីវកម្ម TikTok ទាំងអស់ដែលមាននៅជុំវិញពិភពលោក
៣៖ អ្នកគាំទ្រកម្ពុជា ត្រូវបានក្លិប Arsenal ចាត់ទុកជាក្រុមគាំទ្រទី១ ដ៏អស្ចារ្យរបស់ក្លិប ក្រោយពេលលើកពាន FA Cup
៤៖ Sanchez ចុះកិច្ចសន្យាលេងឲ្យ Inter ៣ឆ្នាំដែលផ្ទេរចេញពីក្លិបអង់គ្លេស Man Utd
៥៖ ធនាគារដ៏ធំមួយរបស់អាមេរិករងការផាកពិន័យ ៨០លានដុល្លារ បន្ទាប់ពីធ្វើឱ្យបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់
៦៖ Wolves ចូលរួមជាមួយ Man Utd ឡើងវគ្គ ៨ក្រុមពាន Europa League ក្រោយទម្លាក់ Olympiakos
៧៖ ចំណេះដឹងទូទៅ៖ Little Boy និង Fat Man បង្ខំឲ្យជប៉ុនប្រកាសចុះចាញ់សង្រ្គាមលោក និងសម្លាប់ជីវិតមនុស្សអស់ជាង២សែននាក់
៨៖ AMC នឹងបើករោងភាពយន្តរបស់ខ្លួន ក្នុងសហរដ្ឋអាមេរិក ប៉ែកអឺរ៉ុប និងមជ្ឈិមបូព៌ា ចុងខែសីហានេះ ខណៈកូវីដ១៩នៅតែជាបញ្ហាប្រឈម
៩៖ ចំណេះដឹងទូទៅ៖ គ្រោះថ្នាក់ធ្លាក់យន្តហោះដែលផ្តាច់ជីវិតមនុស្សច្រើនបំផុត បានកើតឡើងនៅជប៉ុនកាលពី៣៥ឆ្នាំមុន
១០៖ មិនធម្មតា! បទ«ចង់សុំ Wifi» របស់ ខេម និង តន់ ច័ន្ទសីម៉ា បំបែកកំណត់ ត្រាឈរលំដាប់លើគេ ក្នុងបណ្ដាញ Tik tok នៅកម្ពុជា!
១១៖ វៀតណាមប្រែក្លាយកីឡដ្ឋានមួយកន្លែងនៅក្រុងដាណាង ឲ្យទៅជាមន្ទីរពេទ្យបណ្តោះអាសន្ន ចំពោះមុខការរាតត្បាត COVID-19
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com