(បន្ទាយមានជ័យ)៖ កាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ្ឌ បានចុះបង្រ្កាបសកម្មភាពកាយដីមាត់ស្ទឹងយកទៅចាក់ដីខ្លួនឯងអង្កន់ដីធ្វើផ្ទះល្វែង លក់ និងយកដីមាត់ស្ទឹងនោះធ្វើជាកម្មសិទ្ធិបន្តទៀត ដោយពុំមានការអនុញ្ញាតច្បាប់ស្ថិតនៅខាងជើងស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋរស់នៅទីនោះ បានឲ្យដឹងថា លោក ហួឡឥដ្ឋ ជាច្រើនថ្ងៃកន្លងមកបានយកម៉ៃខូ (គ្រឿងចក្រកាយដី) ប្រហែល៤គ្រឿង ក្នុងនោះមានឡានដឹកដីជាច្រើនគ្រឿង ទៅកាយដីក្នុងចំណីស្ទឹងយកទៅដាក់ដីខ្លួនឯង ហើយបានយកដីមាត់ស្ទឹងទាំងនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្ដង ដោយពុំមានសុំច្បាប់ការអនុញ្ញាតពីអាជ្ញាធរ ខេត្តក្រុងសង្កាត់បន្តិចសោះឡើយ។
លុះនៅល្ងាចថ្ងៃទី៥ ខែសីហា រដ្ឋបាលក្រុងសិរីសោភ័ណ្ឌដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា បានចុះដល់ការដ្ឋានធ្វើផ្អាកទាំងម៉ៃខូ និងរថយន្តដឹកដីបញ្ឈប់ឲ្យធ្វើសកម្មជីកដីមាត់ស្ទឹងបន្តទៀត។
លោកបានប្រាប់ថា ដីរដ្ឋដូចជា ទំនាបស្ទឹង និងអូរដៃស្ទឹងនេះជាដីស្ទឹងធម្មជាតិរបស់រដ្ឋ មិនមែនជាដីឯកជនរបស់លោក ហួ ឡឥដ្ឋនោះទេ ហើយមិនអាចកាយយកដីយកទៅចាក់ដីខ្លួនឯង ហើយយកដីមាត់ស្ទឹងនោះយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនបានដែរ៕