Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុំចង់សាកប្រើគ្រឿងញៀន សូម្បីកន្លះដង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែសីហា៖ បង្ក្រាប២២ករណី ឃាត់ខ្លួន៣៧នាក់

07-08-2020 17:08

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ក្នុងនោះករណីប្រើប្រាស់៣ករណី និងជួញដូរ១៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៦,៥៣៣ករណី ឃាត់មនុស្ស១៣,០២៩នាក់ (ស្រី៨០៨នាក់)៕