(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ អាជីវករនិងអ្នកសារព័ត៌មានកម្ពុជា២០នាក់ នឹងចេញដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីចូលរួមកម្មវិធីសម្ពោធកំពូលស្មាតហ្វូន Huawei Mate 8 ស៊េរីថ្មីបំផុតប្រចាំតំបន់អាស៊ី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ នៅ Royal Paragon Hall @Siam Paragon ប្រទេសថៃ ។
ក្រៅពីអាជីវករ និងអ្នកសារព័ត៌មានកម្ពុជា ២០នាក់នេះ ក៏មានវត្តមានកំពូលតារាបង្ហាញម៉ូត ប្រចាំប្រទេសកម្ពុជា កញ្ញា គង្កា និងពិធីការនីវ័យក្មេង ពូកែវោហារ ខៀវ សាន់សាណា ចូលរួម ជាភ្ញៀវកិត្តិយស ក្នុងនោះក៏មានលោក ពេជ្រ ប៊ុនសាយ និពន្ធនាយករងផ្នែកព័ត៌មាន តំណាងពី Fresh News ផងដែរ។
កម្មវិធីសម្ពោធកំពូលស្មាតហ្វូន Huawei Mate 8 នេះជាព្រឹត្តិការណ៍ដ៏ធំមួយប្រចាំតំបន់អាស៊ី ដែលមានអ្នកចូលរួមពីសំណាក់ឯកអគ្គរាជទូតស្មាតហ្វូន Huawei ប្រចាំប្រទេស អាស៊ីនីមួយៗ តារាចម្រៀង និងតារាសម្ដែងល្បីៗ អាជីវករ និងអ្នកសារព័ត៌មាន ក្នុងតំបន់ ប្រមាណ ៥០០នាក់។
លោក អែម យុទ្ធូ នាយកទីផ្សាររបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា និងជាអ្នកដឹកនាំក្រុមការងាររបស់ Huawei ទៅចូលរួមកម្មវិធីសម្ពោធកំពូលស្មាតហ្វូន Huawei Mate 8 នៅទីក្រុង បាងកក បានឲ្យដឹងថា នេះជាលើកទី៣ ហើយដែលក្រុមហ៊ុន Huawei អញ្ជើញអាជីវករ និង អ្នកសារព័ត៌មានចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីនេះ។ ក្រុមហ៊ុន Huawei មានគោល បំណងចង់ឲ្យអាជីវករ បានស្គាល់កាន់តែច្បាស់ពីបច្ចេកវិទ្យា និងគុណភាពរបស់ Huawei និងដើម្បីបង្កើនជំនឿចិត្តរបស់ពួកគាត់មកលើផលិតផល Huawei ផងដែរ។
Huawei Mate 8 គឺជា ស្មាតហ្វូនសម័យទំនើប សមត្ថភាពកំពូល រួមផ្សំ ជាមួយនឹងការរចនាដ៍ទាក់ទាញ តួធ្វើពី អាលុយមីញ៉ូមលោងស្រិល ស្តើង ស្រាល ។ អេក្រង់ធំច្បាស់ដូចធម្មជាតិពិតៗ ទំហំ 6 អ៊ីញ ប្រភេទ FHD និង Crystal ធ្វើអោយ លោកពេញចិត្ត ជក់ចិត្ត ។ កាមេរ៉ាទំហំ 16MP កាមេរ៉ាមុខ ទំហំ 8MP កាមេរ៉ាក្រោយ បន្ថែមនូវ បច្ចេកវិទ្យា Focus បានលឿន (Fast and All-focus) ថតច្បាស់ក្នុងទីងងឹត (Low light situation) ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កំរិតអាជីពថតបានលឿន មុខងារថតវីដេអូយឺតៗ និងបំពាក់នូវមុខងារ ជាកាមេរ៉ាអាជីព (Professional functions) ដូចជា ការជ្រើសរើស ISO, S, EV, AF, WB... ស្មើនឹងលោកអ្នកមានកាមេរ៉ា DSLR កំរិតអាជីពនៅជាប់ខ្លួន គ្រប់ពេល ។ ចំណែកឯថាមពលថ្មវិញ គឺលោកអ្នកអាចប្រើបានពេញ ២ថ្ងៃ ដោយមិនបាច់បារម្ភសាកថ្ម ដែលមានទំហំ រហូតដល់ 4000 mAh ។ Huawei Mate 8 បំពាក់នូវអង្គប្រតិបត្តិការ ពេញដោយគំនិតថ្នៃប្រឌិតខ្ពស់ ចុងក្រោយបំផុត Kirin 950 ដែលជួយលោកអ្នកប្រើកាន់តែ លឿនជាង ខ្លាំងជាង និងមានប្រសិទ្ធិភាពខ្ពស់ ។ អ្វីដែលពិសេសជាងគេនោះគឺ សុវត្ថិភាព បំផុតជាមួយបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃជំនាន់ថ្មី គ្រាន់តែចំណាយពេលប្រមាណកន្លះវីនាទី រឺតែមួយប៉ប្រិចភ្នែក ដើម្បីដោះសោរ ទទួលទូរសព្ទ័ បិទសំលេងនាឡិនការរោទិ៍ និងថតរូបបែបសែលហ្វី ។
គួររំលឹកផងដែរថា Huawei Mate 8 គឺជាកំពូលស្មាតហ្វូនស៊េរីទំនើបចុងក្រោយបំផុតរបស់ Huawei។ ក្រោយពីកម្មវិធីសម្ពោធនៅទីក្រុងបាងកកនេះ Huawei Mate 8 នឹងមានលក់ នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងតម្លៃប្រមាណ 600 ដុល្លារ និងមានពីរពណ៌ គឺមាស និង មាសកាហ្វេ ៕