(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន Andromeda បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលអំពីបច្ចេកទេសតំឡើង WatchGuard ជូនទៅដល់ដៃគូរ និងអតិថិជនរបស់ខ្លួន ដែលសុទ្ឋសឹង ជាបណ្តាលក្រុមហ៊ុន និងសហគ្រាសធំៗនៅក្នុងប្រទេសកម្ពុជា។
លោក Harry Chan អគ្គនាយកក្រុមហ៊ុន Andromeda Distribution Corporation បានមានប្រសាសន៍ថា៖ «យើងរៀបចំវគ្គបណ្តុះបណ្តាលនេះ ដោយសារតែមានការស្នើសុំ ក៏ដូចជាមានតម្រូវ ការពីអតិថិជនរបស់យើងយ៉ាងច្រើនកុះករ ហើយវគ្គបណ្តុះបណ្តាលនេះ គឺធ្វើឡើងដើម្បីផ្តល់នូវចំណេះដឹងថ្មីៗ ដែលទាក់ទង់ទៅនឹងដំណោះស្រាយបច្ចេកទេសតំឡើង តាមរយៈបុគ្គលិកជំនាញរបស់ក្រុមហ៊ុន Andromeda»។
លោកបានមានប្រសាសន៍បន្ថែមទៀតថា «WatchGuard គឺផលិតផលឈានមុខគេទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់ ក្នុងការផ្តល់នូវសុវត្តិភាពគ្រប់គ្រងប្រព័ន្ធទំនាក់ទំនង និងទិន្នន័យតាមរយៈបណ្តាញ Network»។
ក្នុងឱកាសនៃការបិទវគ្គបណ្តុះបណ្តាលនេះ អតិថិជនទាំងឡាយដែលបានចូលរួមបានសម្តែងនូវសេចក្តីសោមនស៍រីករាយយ៉ាងខ្លាំង ក្រោយពីពួកគេបានទទួលចំណេះដឹងថ្មីៗ ដែលផ្តោតទៅលើការតំឡើង និងការប្រើប្រាស់ផលិតផល WatchGuard ។
លើសពីនេះទៅទៀតរាល់អតិថិជនទាំងអស់បានស្វាគមន៍សម្រាប់វគ្គបណ្តុះបណ្តាលផ្សេងៗទៀត នៅពេលអនាគតដែលនឹងរៀបចំឡើងដោយក្រុមហ៊ុន Andromeda ហើយក្រុមហ៊ុន WatchGuard ក៏បានបានសន្យាដែរថា ពួកគេនឹងខិតខំរិះរកបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីមកបង្ហាញដល់អតិថិជន និងដើម្បីធ្វើយ៉ាងណាអាចជួយសម្រួលដល់តម្រូវការផ្នែកពាណិជ្ជកម្មពីសំណាក់អតិថិជនគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាយើងឲ្យកាន់តែមានភាពងាយស្រួល៕