(ភ្នំពេញ)៖ នៅខណៈពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងជួបពិភាក្សាជាមួយ លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក នៅវិមានសន្តិភាព ខណៈដែលប្រមុខការទូត អាមេរិករូបនេះ ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាលើកដំបូង។
នៅព្រឹកមិញនេះ លោក ចន ឃែរី បានជួប លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ពិភាក្សាលើការងារមួយចំនួន ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ក៏ដូចជាពិភាក្សាអំពីការរៀបចំនូវកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាខែក្រោយផងដែរ៕