(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងលោក ចាន់ គឹមសេង អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យតែងតាំងលោក ឆែម សាវុធ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារផងដែរ។

សូមអានខ្លឹមសារនៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខាងក្រោមនេះ៖