(អាមេរិក)៖ កម្មវិធីជជែកកម្សាន្ត WhatsApp នៅព្រឹកថ្ងៃនេះ ត្រូវបានគេរាយការណ៍មកថា បានទទួលរងនូវការរំខាន ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់មិនអាចចូលទៅប្រើ WhatsApp បាន ប៉ុន្តែនៅប្រមាណជា ៣០នាទីក្រោយមក ក៏ដំណើរការល្អប្រសើរឡើងវិញ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia នៅមុននេះបន្ដិច។
ក្រុមឃ្លាំមើលសេវាកម្មអនឡាញ បានឲ្យដឹងថា នៅម៉ោងប្រមានជាង ១០ព្រឹកថ្ងៃអង្គារនេះ សេវាកម្មរបស់ WhatsApp បានគាំង មិនអាចប្រើការបាន ដោយមានអ្នកប្រើប្រាស់មួយចំនួនបានបង្ហោះសារថា «មិនអាចភ្ជាប់ទៅកាន់ WhatsApp នាពេលឥឡូវនេះ»។ ក៏ប៉ុន្តែ ប្រមាណជា ៣០នាទីក្រោយមក សេវាកម្ម WhatsApp ក៏ដំណើរការឡើងវិញ។
ការជាប់គាំងនេះ ត្រូវបានគេរាយការណ៍មកថា មិនមែនកើតឡើងនៅទូទាំងពិភពលោកទេ គឺមានតែប្រទេសមួយចំនួនប៉ុណ្ណោះ៕