(កណ្ដាល)៖ ក្រោយទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋករណីចោរគាស់ផ្ទះ នគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានស្រវាជ្រាវ រហូតឈានទៅឃាត់ខ្លួន បក្ខពួកក្រុមចោរគាស់ផ្ទះប្រជាពលរដ្ឋ នៅមូលដ្ឋានក្រុងតាខ្មៅ ចំនួន២នាក់បន្ថែមទៀត បន្ទាប់រត់គេចពីសមត្ថកិច្ច។
ការឃាត់ខ្លួនបក្ខពួកក្រុមចោរគាស់ផ្ទះទាំង២នាក់ខាងលើនេះ បានធ្វើឡើងនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។
ជនសង្ស័យទាំងពីរនាក់នេះ មានឈ្មោះទី១៖ឈ្មោះ ឈន ឌីជីវ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ និងបញ្ជូនទៅតុលាការថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០) និងទី២៖ ឈ្មោះ លន់ វ៉ាលីត ភេទប្រុស អាយុ១៦ឆ្មាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ។
នគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជីម សុខរិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិក ទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពដដែលបានរៀបរាប់ដំថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈន ឌីជីវ៉ា ភេទប្រុស អាយុ១៩ឆ្នាំ និងវត្ថុតាង ក្នុងករណីអំពើលួចគាស់ផ្ទះ នៅចំណុចកើតហេតុខាងលើ បញ្ជូនទៅតុលាការខេត្តកណ្តាល ចំនែកជនសង្ស័យម្នាក់ទៀតឈ្មោះ លន់ វ៉ាលីត ភេទប្រុស បានរត់គេចខ្លួនបាត់។
លុះមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ទើបកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យដែលសេសសល់ឈ្មោះ លន់ វ៉ាលីត បានម្នាក់ទៀត បញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីតែម្តង៕