(កណ្តាល)៖ ឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំង ចុះទៅកាន់កន្លែងកើតហេតុទាំងកណ្តាល ដើម្បីពិនិត្យមើលស្ថានភាព និងចាត់ចែងកម្លាំងដើម្បីតាមស្វែងរកក្រុមចោរប្លន់ នេះបើយោងតាមមន្រ្តីនគរបាលខេត្តកណ្តាល ឲ្យដឹងទាំំងកណ្តាលរាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។

ករណីប្លន់ប្រដាប់អាវុធ​នេះ កើតឡើងនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកណ្តាលស្ទឹង វេលាម៉ោង ជាង៧យប់ បង្កឡើងដោយក្រុមចោរមានគ្នា៣នាក់ ប្រើប្រាស់កាំភ្លើងខ្លីមួយដើម និងកាំភ្លើងវែងមួយដើម និងទ្រព្យសម្បត្តិអស់ប្រមាណ៖ ១. ផ្លាកទីន០៤ជី (ចិញ្ចៀនផ្លាក ក្រវិលមាស១គូរ), ២.ប្រាក់ដុល្លារ ២.៦០០ដុល្លារ, ៣៖ មាស សរុប ៥.៥ តម្លឹង និង៤.ប្រាក់២០ម៉ឺនរៀល។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះមានចំនួន ៣នាក់៖
១.ឈ្មោះ ធួក ថៅវរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ (ស្លាប់) ពេលមកដល់មន្ទីរពេទ្យ។
២.ឈ្មោះ សុខ ចន្ធូ ភេទស្រីអាយុ៥២ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ (របួសភ្លៅ) ស្រាល។
៣.ឈ្មោះ ឡាយ ធារ៉ាភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ (របួសជើង) ស្រាល។
អ្នកទាំង៣នាក់ រស់នៅភូមិ ឃុំកើតហេតុ។

សមត្ថកិច្ចបានរៀបរាប់ថា៖ នៅវេលាម៉ោងកើតហេតុ ខាងលើជនរងគ្រោះទាំង០៣នាក់រៀបចំហូបបាយល្ងាចនៅក្នុងបន្ទប់ក្រោមផ្ទះ ស្រាប់តែជនសង្ស័យ ០៣នាក់ខាងលើ បានចូលមកប្លន់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយបានបាញ់ជនរងគ្រោះ (ស្លាប់០១នាក់) ពេលបញ្ជូនទៅដល់ពេទ្យ និងរបួស០២ នាក់ ក្រោយធ្វើសកម្មភាព រួចជនសង្ស័យក៍រត់គេចខ្លួនអស់ ចំណែកជនរងគ្រោះ ត្រូវបានអ្នកភូមិដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យទៅ។

ករណីនេះសមត្ថកិច្ច ខេត្ត ស្រុក ប៉ុស្តិ៍កំពុងបន្តធ្វើការស្រាវជ្រាវ ស៊ើបអង្កេតដើម្បីស្វែងរក និងកំណត់អត្តសញ្ញាណជនសង្ស័យ។

សម្រាប់ករណីកើតភ្លាមលោកមេបញ្ជាការអ.ហខេត្ត បានចុះដឹកនាំជំនាញ និងកម្លាំង អ.ហ ស្រុក និង ជំនាញខេត្តដោយផ្តាល់ សហការជាមួយ កម្លាំងនគរបាល កំពុងបន្តធ្វើការស៊ើបអង្កេត និងស្រាវជ្រាវដោយហ្មត់ចត់ និង យកចិត្តទុកដាក់ខ្ពស់បំផុត។ លោកមេបញ្ជាការ បានជួបគ្រួសារ ជនរងគ្រោះ និងបានសំដែងនៅការសោកស្តាយ និងចែករំលែកទុ
ក្ខដ៍ក្រៀមក្រំជាមួយគ្រួសារសពជនរងគ្រោះ ហើយបានសន្យាយកអស់កម្លាំងកាយ ចិត្តខិតខំតាមចាប់ជនល្មើស យកមកដាក់ទោសតាមនីតិវិធីច្បាប់ឲ្យខានតែបាន៕

ស្នងការនគរបាលខេត្តកណ្តាល

Posted by Fresh News Photo on Monday, January 25, 2016

្ថ

មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល ចុះដល់កន្លែងកើតហេតុ