(ភ្នំពេញ)៖ លទ្ធផលនៃការអនុវត្ត ការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញថា យានយន្តដែលល្មើសច្បាប់មានចំនួន ៦.៦៧៤គ្រឿង។ ចំពោះការអប់រំ វិញមានយានយន្ត ២៩២៨គ្រឿង និងការពិន័យមានយានយន្ត ៣៧៤៦គ្រឿង។ នេះបើយោងតាមលទ្ធផល នៃការអនុវត្តការ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នេះដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែមករានេះ។
ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ សម្រាប់យានយន្ត ដែលល្មើសច្បាប់មានចំនួន ១៧ម៉ឺនគ្រឿង។ ចំពោះការអប់រំវិញ មានយានយន្ត ៨៣.៦៧៤គ្រឿង និងផាកពិន័យបាន ៩០.៧២៤គ្រឿង៕