(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន-ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យគាំទ្រ និងលើកទឹកចិត្តឲ្យពលរដ្ឋបន្តស្តារបាតស្ទឹងមង្គលបូរីបន្តទៀតដើម្បីស្ទាក់ ស្តុកទឹកទុកផ្គត់ផ្គង់ការបរិភោគ និងប្រើប្រាសក្នុងជីវភាពគ្រួសារ។
ឧបនាយករដ្ឋមន្ត្រី និងមន្ត្រីក្រុមការងារ, មន្ត្រីអាជ្ញាធរដែនដី. មន្ត្រីជំនាញបានចុះទៅពិនិត្យ ដោះស្រាយស្ថានភាពទឹកក្នុងស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ស្រុកមង្គលបូរី នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។ ចំពោះមុខពលរដ្ឋរាប់រយនាក់ និងមន្ត្រីលោកឧបនាយក រដ្ឋមន្រ្តីបានលើកទឹកចិត្តគាំទ្រ និងអនុញ្ញាតិឲ្យពលរដ្ឋប្រើគ្រឿងចក្រចូកជីកស្តារស្ទឹងមង្គលបូរី ដូចដែកពួកគេបានធ្វើក្នុងពោះស្ទឹងនេះ ក្នុងភូមិសាស្ត្រឃុំបត់ត្រង់ ជាបន្តបន្ទាប់មកនេះដើម្បីស្ទាក់ ស្តុករក្សាទឹកទុកបរិភោក និងប្រើប្រាស់ចំពោះមុខនារដូវប្រាំងឆ្នាំ២០១៦នេះ។
លោក កែ គឹមយ៉ាន បានផ្តល់ការឧបត្ថម្ភប្រេងម៉ាស៊ូត ២.០០០លីត្រដល់ អាជ្ញាធរឃុំបត់ត្រង់ ដើម្បីយកទៅដាក់គ្រឿងចក្រ រួមចំណែកស្តារស្ទឹងបន្តទៀត។ ពោលគឺស្តារស្ទឹងឲ្យជ្រៅ ពេលណាទឹកធ្លាក់ពីលើមក ពលរដ្ឋនឹងមានទឹកផឹក និងប្រើប្រាសគ្រប់គ្រាន់ក្នុងរដូវប្រាំងនេះ។
លោកនិងមន្ត្រីបានបន្តទៅពិនិត្យទំនប់ទប់ស្ទឹងសិរីសោភ័ណទៀត នៅចំនុចប្រសព្វស្ទឹងស្វាយចេក ក្នុងសង្កាត់ព្រះពន្លា និងភ្នៀតដែល កសាងបណ្តោះអាសន្ន គ្រាអាសន្នដោយអាជ្ញាធរដែនដីដើម្បីស្ទាក់ទឹកទុកផ្គត់ផ្គង់ពលរដ្ឋប្រជុំជនក្រុងសិរីសោភ័ណ។
លោកណែនាំឲ្យពលរដ្ឋ និងមន្ត្រីបន្តត្រៀមបម្រុង រក្សាទឹកទុកក្នុងអុងអាងពាងធុង និងស្រះ ហើយត្រូវបង្កើនការសន្សំសំចៃខ្ពស់បំផុត ដើម្បីធានាថាទឹកសេសសល់ក្នុងប្រភពនានានឹងធានាប្រើប្រាសគ្រប់គ្រាន់ក្នុង១រដូវប្រាំងនេះ។ ចំពោះកសិករដែលឈ្លោះគ្នាដណ្តើមទឹកស្រោចស្រព ស្រូវប្រាំង លោកប្រធានក្រុមការងារបានសូមចិត្ត សូមឲ្យអោយមានអធ្យាស្រ័យគ្នា ព្រោះទឹករដូវវស្សាឆ្នាំ២០១៤-១៥កន្លងមកតិច ហើយកសិករ នៅស្រុកមង្គលបូរី នាឆ្នាំនេះធ្វើស្រូវប្រាំងកើនខ្ពស់ គឺចំនួនជាង១៣.០០០ហិចតា លើផែនការតែជាង៦.០០០ហិចតា៕