(ភ្នំពេញ)៖ លោក ចន ឃែរី (Jonh Kerry) រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង៦៖៥៥នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ ក្នុងគោលបំណងធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។ (ទស្សនាផ្សាយឡើងវិញ)
លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលស្វាគមន៍ លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ស្ថានីយទូរទស្សន៍ CNC និងអង្គភាពព័ត៌មាន Fresh News នឹងធ្វើការផ្សាយបន្តផ្ទាល់អំពីការមកដល់របស់ លោក John Kerry លើទឹកដីកម្ពុជា នាល្ងាចនេះ។ សន្តិសុខនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានរឹតបន្តឹងយ៉ាងល្អ ខណៈលោក John Kerry មកដល់ប្រទេសកម្ពុជា។
សូមទស្សនាការមកដល់របស់លោក John Kerry នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖
រដ្ឋមន្រ្តីក្រសួងការបរទេស លោក Jonh Kerry បានមកដល់ប្រទេសកម្ពុជា...រដ្ឋមន្រ្តីក្រសួងការបរទេស លោក Jonh Kerry បានមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង៦៖៥៥នាទីយប់នេះ
Posted by Fresh News on Monday, January 25, 2016