(ភ្នំពេញ)៖ លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក នឹងមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ ៦៖៣០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ ក្នុងគោលបំណងធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦នេះ។
ស្ថានីយទូរទស្សន៍ CNC និងអង្គភាពព័ត៌មាន Fresh News នឹងធ្វើការផ្សាយបន្តផ្ទាល់អំពីការមកដល់របស់ លោក John Kerry លើទឹកដីកម្ពុជា នាល្ងាចនេះ។ សន្តិសុខនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានរឹតបន្តឹងយ៉ាងល្អ ខណៈលោក John Kerry មកដល់ប្រទេសកម្ពុជា៕
សូមទស្សនាតាមរយៈ Fresh News TV: