(ភ្នំពេញ)៖ លោកវរសេនីយត្រី ប៉ាត សំណាត នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានរងការិះគន់ថា បានព្យាយាមលាក់បាំងបទល្មើស មិនរាយការណ៍ទៅមេរបស់ខ្លួនឲ្យបានដឹង។
ជាក់ស្តែងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ មានបុរសជនជាតិ Sweden ម្នាក់បានត្រូវបានគេរាយការណ៍ថា បានដេកស្លាប់នៅក្នុងផ្ទះសំណាក់យីហោ «ដឺហ្រេ្គយ» ដែលគេសង្ស័យថា ខ្យល់គរនោះ តែនាយនគរបាលប៉ុស្តិ៍រូបនេះ មិនបានរាយការជូនដល់គណៈអធិការបានដឹងនោះទេ។
ភ្លាមៗនោះ លោកវរសេនីយទោ អ៊ូ ពៅ អធិការរងនគរបាលខណ្ឌ៧មករា ដែលមានភារកិច្ចគ្រប់គ្រង និងចុះពង្រឺងនគរបាលប៉ុស្តិ៍បឹងព្រលិត បានសាកសួរអំពីមូលហេតុ ដែលមានជនបរទេសស្លាប់ ក្នុងភូមិសាស្រ្តរបស់ខ្លួន ប៉ុន្តែត្រូវបានលោកមេប៉ុស្តិ៍ប្រើពាក្យអសុរសក្នុងន័យមិនគោរពវិន័យរបស់កងកម្លាំងនគបាលជាតិ ទើបបណ្តាលឲ្យផ្ទុះជម្លោះពាក្យ សម្តីគ្នាតាមប្រព័ន្ធទំនាក់ទំនង ID។
ក្រៅពីរឿងមិនគោរពថ្នាក់ដឹកនាំរបស់ខ្លួន លោកមេប៉ុស្តិ៍ ប៉ាត សំណាត ក៏ធ្លាប់មានរឿងរ៉ាវប្តឹងផ្តល់អធិការនគរបាលខណ្ឌខ្លួនឯងផងដែរ កាលពីជាង១ឆ្នាំមុន។
សូមបញ្ជាក់ថា បុរសជនជាតិ Sweden) ម្នាក់បានដេកស្លាប់នៅក្នុងផ្ទះសំណាក់ «ដឺហ្រេ្គយ» ត្រូវបានគេសង្ស័យថា ខ្យល់គរបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យនៅវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅផ្លូវលេខ១១១ ផ្ទះ២០ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុជនរងគ្រោះ បានដេកនៅក្នុងផ្ទះសំណាក់ «ដឺហ្រេ្គយ» លុះដល់ព្រឹកឡើងដេកយូរពេកដោយមិនឃើញងើបចុះមកក្រោម ដូចរាល់ដងក៏ម្ចាស់ផ្ទះសំណាក់ ដើរទៅគោះទ្វារដាស់តែមិនងើបសោះ ក៏មានការសង្ស័យទើបយកកូនសោមកចាក់ ឃើញបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ។
ភ្លាមៗនោះ ម្ចាស់ផ្ទះសំណាក់ បានរត់ទៅប្រាប់សន្តិសុខ ហើយសន្តិសុខក៏ទៅប្រាប់សមត្ថកិច្ចមូលដ្នានឱ្យចុះមកពិនិត្យសព។
នគរបាលបានបញ្ជាក់ថា ពិតប្រាកដជាមានបុរសជាជនជាតិ Sweden ស្លាប់នៅក្នុងផ្ទះសំណាក់ «ដឺហ្គេ្រយមែន» ដែលការពិនិត្យសពនេះបានសហការជាមួយការិយាល័យបច្ចេកទេស កោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រួពេទ្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយលោកបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
សពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រង់ចាំទំនាក់ទំនងទៅខាងស្ថានទូត ដើម្បីស្វែងរកគ្រួសារតាមក្រោយទៀត៕