(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ចូន បានចេញសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះថា ការផ្តល់សេវាសាធារណ លើការស្នើសុំផ្តល់ ប្តូរ ពន្យារ ទុតិយតា រឺតតិយតាបណ្ណបើកបរយានយន្ត បានដាក់ឲ្យដំណើរការឡើងវិញហើយ នៅតាមគ្រប់ទីតាំងផ្តល់សេវាសាធារណ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន។
យោងតាមសេចក្តីជូនដំណឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ចូនដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ចើញទៅដាក់ពាក្យសុំផ្តល់ ប្តូរ ពន្យារ ទុតិយតា រឺតតិយតាបណ្ណបើកបរយានយន្ត ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕