(ភ្នំពេញ)៖ ក្រោយពីទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ និងដើម្បីបំពេញតម្រូវការបន្ថែម ដល់អតិថិជនដែលចង់បានគេហដ្ឋាន ក្នុងគម្រោងដឹស្តា មេរាហ្កាដិន។
បុរី ប៉េង ហួត បានបើកបន្ថែមជូននូវដំណាក់កាលថ្មី ជាមួយនឹងការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់រហូតដល់៩% ដែលការផ្តល់ជូននេះ សុពលភាពចាប់ពីថ្ងៃនេះរហូតដល់បំណាច់ខែសីហានេះតែប៉ុណ្ណោះ។
កាន់តែពិសេសជាងនេះទៅទៀតអតិថិជន អាចធ្វើការបង់រំលស់ជាមួយលក្ខខណ្ឌងាយៗ ដែលមានអត្រាការប្រាក់ចាប់ពី6.88% ឡើងទៅជាមួយធនាគារដៃគូសហការរបស់ បុរី ប៉េង ហួត។
គម្រោងដឹស្តា មេរាហ្គាដិន ជាគម្រោង ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលមានចំងាយត្រឹមតែ ០៣ នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០ហិចតា។
គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចំរុះ ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌។
ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារធំជាងគេដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើឲ្យការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។
ក្នុងគម្រោងនេះទៀតសោត បានផ្តល់ជូននូវវីឡាជាច្រើនប្រភេទ ដែលរួមមាន៖ វីឡាឃ្វីន វីឡាព្រីន វីឡាព្រីន ប៊ី វីឡាភ្លោះ និងវីឡាកូនកាត់ ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គុណភាពសំណង់រឹងមាំ និងសោភ័ណភាពដ៏ល្អឥតខ្ចោះ ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។
សូមបញ្ជាក់ផងដែរថា តំបន់នៅតាមបណ្តោយ មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ភាគខាងត្បូងរាជធានីភ្នំពេញ កំពុងតែវិវដ្តខ្លួន ទៅជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ ដោយសារតែសន្ទុះនៃការអភិវឌ្ឍន៍ខ្លាំងក្លា ដែលរួមមាន សាលាអន្តរជាតិ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូ គម្រោងលំនៅដ្ឋាន តួយ៉ាងដូចជាគម្រោងផ្សារទំនើបដ៏ល្បីរបស់ជប៉ុន និងមន្ទីរពេទ្យអន្តរជាតិមួយ ក៏បានប្រកាសវត្តមានជាផ្លូវការក្នុងតំបន់នេះផងដែរ។
ចំណែកឯផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ក្បែរមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក៏ទទួលបានការអភិវឌ្ឍ គួរអោយកត់សំគាល់ ជាពិសេសេតំបន់នេះ ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់តភ្ជាប់ពីផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ទៅកាន់បណ្តាខេត្តនានា ព្រមទាំងមានទីតាំងនៅជិត ព្រលានយន្តហោះអន្តរជាតិថ្មី ត្រូវសាងសង់នៅលើផ្ទៃដីរហូតដល់ ២៦០០ហិចតា មិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ធ្វើអោយតំបន់នេះមានដីធំទូលាយច្រើន ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំងផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ៖ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕