(ភ្នំពេញ)៖ ភាពល្អឥតខ្ចោះ គ្មានពីរនៃប្រភេទផ្ទះល្វែងអាជីវកម្មលំដាប់អន្ដរជាតិ ទាំងគុណភាព រចនាបថ យ៉ាងល្អប្រណិតបែបស៊ីវីល័យ ជាមួយទីតាំងល្អ បរិសុទ្ធ តម្លៃសមរម្យ ដែលហួសការរំពឹងទុករបស់អស់លោកអ្នកនាង បានមានវត្ដមានហើយនៅកម្ពុជា ក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យរបស់ The Flora បើកលក់ជាផ្លូវការ នូវប្រភេទផ្ទះល្វែងអាជីវកម្ម Shop House (SH.G) និងចូលឆ្នាំចិន មានការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ ១០% និងមានផ្ដល់ជូននូវអាំងប៉ាវ ដល់តែ ៥០០០ដុល្លារអាមេរិកទៀតផង។
កម្មវិធីនេះ ប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅផ្សារទំនើប AEON Mallជាន់ទីមួយ លោកអ្នកនឹងដឹងកាន់តែច្បាស់ពីលក្ខណៈពិសេស នៃប្រភេទផ្ទះល្វែងអាជីវកម្ម Shop House (SH.G) នេះ ទំហំផ្ទះ ៤mx១២m មានបន្ទប់គេង៤, បន្ទប់ទឹក៥,ចតរថយន្តបាន ២គ្រឿងយ៉ាងទូលាយ ហើយទីតាំងគម្រោងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ចំងាយ១៥នាទី ពីស្ពាយជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមកុំភ្លេចណា អញ្ជើញចូលរួមទាំងអស់គ្នា កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះណា ប្រយ៉ាប់រួសរាន់ឡើង សំណាងទ្វេដង កំពុងរងចាំលោកអ្នក ។
គួរបញ្ជាក់ថា The Flora មានគេហដ្ឋានដ៏ប្រណិត គ្រប់ប្រភេទក្នុងការរស់នៅ គឺផ្ទះល្វែងអាជីវកម្ម វីទ្បាភ្លោះ វីទ្បាកូនកាត់ មានគុណភាពខ្ពស់ តម្លៃសម្យរម្យ ទីតាំងល្អមានផាសុខភាព ផ្តល់ជូនប្លង់រឹង ទីធ្លាធំទូលាយ មានក្លឹបហាត់ប្រាណ និងអាងហែលទឹក បូករួមនឹងផ្លូវធំៗ មានទំហំរហូតដល់ទៅ២០ម៉ែត្រ ហើយថែមទាំងមាន មជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។
The Flora កាលពីចុងឆ្នាំកន្លងទៅ បានទទួលជោគជ័យខ្ពស់ លើសការរំពឹងទុករបស់ខ្លួនទៅទៀត ដោយបានអតិថិជនជាវនៅប្រភេទផ្ទះ LH1 ដែលប្រភេទគម្រោងផ្ទះវីឡាកូនកាត់ ដែលច្នៃឡើងដោយភាពល្អឥតខ្ចោះ។
ព័ត៌មានលម្អិតទំនាក់ទំនង នៅការិយាល័យកណ្ដាលបុរីអាទាំងមាស គម្រោង The Flora អគារលេខ២៨ ផ្លូវជាតិ លេខ ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ (010-087)366886។
គួរបញ្ជាក់ថា ប្រធានសមាគមអ្នកវាយតំលៃ និងភ្ញាក់ងារអចលនទ្រព្យកម្ពុជា(CVEA) បានឲ្យដឹងផងដែរថា នៅគ្រាដែលប្រទេសកម្ពុជា កំពុងតែរីកចម្រើនលូតលាស់ជាលំដាប់នោះ វិស័យអចលនទ្រព្យ ត្រូវបានគេមើលឃើញថា កំពុងរីកលូតលាស់យ៉ាងឆាប់រហ័សហើយនាពេលបច្ចុប្បន្នសម្រាប់បំពេញតម្រូវការភ្ញៀវអន្តរជាតិ ក៏បាននិងកំពុងកើនឡើងយ៉ាងគំហុក រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ៕