(ពោធិ៍សាត់)៖ មានករណីផ្ទុះក្បាល់គ្រាប់មួយ កើតឡើងនារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះទាំងនោះ ម្នាក់ឈ្មោះ យន់ សារី អាយុ៣៩ឆ្នាំ មុខរបរធ្វើចម្ការ និងម្នាក់ទៀតឈ្មោះ ឌែ ត្រា អាយុ២០ឆ្នាំ មុខរបរធ្វើចម្ការ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុដោយសារពួកគេបានរើសក្បាលគ្រាប់មិនទាន់ផ្ទុះមកដំលេង (មិនស្គាល់ប្រភេទ) ក៏បណ្ដាលឲ្យផ្ទុះស្លាប់តែម្ដង។
បច្ចុប្បន្ន សាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕