(បាងកក)៖ អាជ្ញាធរ និងក្រុមមន្ត្រីជំនាញរបស់ប្រទេសថៃ កំពុងតែធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវទៅលើបំណែកថ្មី មួយដែលសង្ស័យថា ជាបំណែកយន្តហោះ Malaysia Airlines Flight MH370 ដែលបានបាត់ដំណឹងជិត ២ឆ្នាំ នេះបើយោងតាមការចេញផ្សាយ របស់កាសែតបាងកកប៉ុស្ដិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។
មានបំណែកថ្មីមួយ ដែលមានលក្ខណៈជាបំណែកយន្តហោះ ត្រូវបានអ្នកនេសាទប្រទះឃើញ នៅឆ្នេរសមុទ្រ Nakhon Si Thammarat និងត្រូវបានបញ្ជូនទៅកាន់ទីក្រុងបាងកក ដោយតាមការសន្និដ្ឋានជាជំហានដំបូងរបស់ក្រុមអ្នកជំនាញ វាជាបំណែកយន្តហោះ ក៏ប៉ុន្តែគេមិនប្រាកដថា ជាបំណែកយន្តហោះប្រភេទណានោះទេ។
លោក Liow Tiong Lai នាយករដ្ឋមន្ត្រីដឹកជញ្ជួនម៉ាឡេស៊ី បានទាក់ទងមកកាន់ភាគីថៃ ក្រោយពេលទទួលបានដំណឹងពីការ ប្រទះឃើញបំណែកយន្តហោះនេះ ប៉ុន្តែរបាយការណ៍ នៃការស៊ើបអង្កេតនៅមិនទាន់ទម្លាយឲ្យដឹងនោះទេ។
គួរបញ្ជាក់ផងដែរថា យន្តហោះ Malaysia Airlines Flight MH370 ជាមួយនឹងមនុស្សនៅលើយន្តហោះ ២៣៩នាក់ បានបាត់ដំណឹងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងជើងហោះហើរពីទីក្រុងកូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង៕