Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្រី គង់ ណាក់នីន បញ្ជាក់ពីមូលហេតុជួយជនបរទេសទុរគត ចេញថ្លៃសំបុត្រយន្តហោះត្រឡប់ ទៅប្រទេសកំណើតវិញ (Video inside)

03-08-2020 09:30

(ភ្នំពេញ)៖ កាលពីចុងខែកក្កដាកន្លងទៅនេះ មានការភ្ញាក់ផ្អើលនៅតាមសារព័ត៌មាននិងបណ្តាញសង្គម ក្រោយពី លោកស្រី គង់ ណាក់នីន ដែលជានាយិកាក្រុមហ៊ុនមួយ បានសម្រេចចំណាយថវិកាផ្ទាល់ខ្លួនជួយទៅដល់ បុរសជនជាតិអ៊ុយក្រែនម្នាក់លោក ម៉េក ស៉ីន ដែលជាជនបរទេសមានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងទុរគតគ្មានទីពឹង ដើររស់នៅអានាថាតាមដងផ្លូវ ខ្វះអាហារហូបចុក ដោយលោកស្រីបានចំណាយលុយផ្ទាល់ខ្លួនព្យាបាលជំងឺ ផ្តល់កន្លែងស្នាក់នៅ អាហាហូបចុក មើលថែទាំរហូតមានសុខភាពល្អ ហើយផ្តល់ថវិកាទិញសំបុត្រយន្តហោះ វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ក្រោមហេតុផលថា លោកស្រីអាណិតជាពន់ពេកទៅលើជនបរទេសរូបនោះ ដែលខ្ជាត់ព្រាត់ពីប្រទេសកំណើតខ្លួន។

លោកស្រី គង់ ណាក់នីន នាយិកាក្រុមហ៊ុន MMarcol ដែលជាសប្បុរសជន ជួយទិញសំបុត្រយន្តហោះឲ្យជនជាតិបរទេសម្នាក់នោះ បានត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ បានលើកឡើងថា តាមពិតទៅលោកស្រីគ្មានទ្រព្យសម្បត្តិច្រើនទេ តែអារម្មណ៍មួយដែលធ្វើឲ្យលោកស្រី ជួយទៅដល់ជនបរទេសនោះគឺ លោកស្រីគិតថាគាត់ (ជនបរទេស) លំបាកប៉ុនណា កាលដែលត្រូវរស់នៅប្រទេសគេឃ្លាតឆ្ងាយពីប្រទេសកំណើត គ្មានគ្រប់យ៉ាង គឺពិតជាពិបាកខ្លាំង ហើយបើជាលោកស្រីវិញគឺពិតជាពិបាកធ្វើចិត្តណាស់ហើយអារម្មណ៍ពិបាកក៏មិនខុសពីគាត់ទេ ច្បាស់ណាស់ប្រាកដជាចង់ដង្ហើយរកអ្នកជួយនិងចង់វិលទៅផ្ទះរបស់ខ្លួននិងប្រទេសកំណើតវិញជាក់ជាមិនខាន។

ដូច្នេះចង់ដឹងមូលហេតុកាន់តែច្បាស់ ថា មានរឿងរ៉ាវអ្វីបង្កប់ក្នុងបេះដូងលោកស្រី គង់ ណាក់នីន បានជាលោកស្រីសុខចិត្តចំណាយលុយរាប់ពាន់ដុល្លារជួយទៅដល់ជនបរទេសជនជាតិអ៊ុយក្រែន សូមទស្សនាវីដេអូខាងក្រោម៖