(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅក្នុងវត្តស្វាយបុទុម (ហៅវត្តស្វាយអន្ទរ) ស្ថិតនៅក្នុងភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្នុងពិធីនោះដែរ ក៏មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត មន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទជុំវិញខេត្ត ព្រះសង្ឃយាយជីតាជីសិស្ស និសិ្សត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕