(កំពង់ចាម)៖ អគារសាលប្រជុំសសរ១០០ សម្ដេចតេជោ ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម។
ពិធីសម្ពោធ បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការណ៍ ប្រតិភូជាន់ខ្ពស់ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក យឹម ឆៃលី បានថ្លែងថា សាលប្រជុំសសរ១០០ សម្ដេចតេជោ ខេត្តកំពង់ចាម នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ត្រូវបានកសាងឡើងដោយក្រុមការងារគណៈកម្មាធិការកណ្ដាល និងក្រុមការងារខេត្តកំពង់ចាម ដើម្បីអបអរសាទរ ដែលគណបក្សប្រជាជនទទួលបានសំឡេងឆ្នោត១០ កៅអី លើ ១០ កៅអី ក្នុងអាណត្តិបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត កាលពីឆ្នាំ ២០១៨ កន្លងទៅ៕