(ភ្នំពេញ)៖ ជនពាក់ព័ន្ធ២៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួននៅក្នុងប្រតិបត្តិការ បង្រ្កាបទីតាំងចែកចាយគ្រឿងញៀន ដ៏ធំមួយនៅមូលដ្ឋានភូមិវត្តបូព៌ សង្កាតសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃសុក្រ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២២ ខែមករា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍អំពីសកម្មភាពនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀនយ៉ាងសកម្ម នៅតំបន់នោះដែលបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងមូលដ្ឋាន។
មន្រ្តីអាវុធហត្ថបាននិយាយថា «ការស៊ើបអង្កេតក្រោយពី ទៅដល់កន្លែងកើតហេតុ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន កម្លាំងយើងផ្តើមកិច្ចប្រតិបត្តិការបង្រ្កាបឃាត់ខ្លួន ជនសង្ស័យបានចំនួន២៦នាក់ ព្រមទាំងចាប់យកវត្ថុតាង បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី»។
អាវុធហត្ថខេត្តសៀមរាប ក៏គ្រោងនឹងបញ្ជូនជនពាក់ព័ន្ធទាំង២៦នាក់នោះ ទៅតុលាការផងដែរ ដើម្បីកាត់ទោសទៅតាមច្បាប់៕