(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ក្រុមការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង បានធ្វើការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងបានត្រៀមលក្ខណៈរួចជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើប្រកបដោយវិន័យសណ្តាប់ធ្នាប់និងការទទួលខុសត្រូវខ្ពស់។
ការម្ចាស់ការត្រៀមបម្រុងនេះ គឺពុំមែនជារឿងថ្មីទេ ព្រោះជានិច្ចកាលគេតែងឃើញអាវុធហត្ថភ្នំពេញអនុវត្តជាប់ជាប្រចាំមករហូតផងដែរ៕