Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន សរសើរអង្ករនៅក្នុងប្រទេសជប៉ុន ថាឆ្ងាញ់ជាប់មាត់

25-01-2016 10:31

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាអង្ករនៅក្នុងប្រទេសជប៉ុន គឺជាអង្ករមានរសជាតិឆ្ងាញ់ជាងគេ ស្ទើរតែអាចបរិភោគ ដោយមិនចាំបាច់មានម្ហូប ក៏បាន។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកវេទិកាស្រូវអង្ករកម្ពុជា លើកទី៥ នាសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្ករសម្រាប់នាំទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប និងតំបន់មជ្ឈឹមបូព៌ា មានគុណភាព និងរសជាតិខុសៗគ្នា។ ថ្លែងដល់គុណភាពអង្ករនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា អង្ករនៅក្នុងប្រទេសជប៉ុន មានរសជាតិឆ្ងាញ់ជាប់មាត់ ស្ទើរតែអាចបរិភោគបាន ដោយមិនចាំបាច់មានម្ហូប។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា សម្តេចអាចបរិភោគអង្ករនៅក្នុងថៃ វៀតណាម និងមីយ៉ាន់ម៉ា តែអង្កររបស់ឥណ្ឌា ពិបាកបរិភោគ៕