(ស៊ីរី)៖ ក្រុមឧទ្ទាម IS បានបង្ហោះវីដេអីថ្មីមួយទៀតនៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលបង្ហាញពីភាពជោគជ័យនៃការវាយប្រហារទីក្រុង ប៉ារីសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ដោយបានសម្លាប់មនុស្ស ១៣០នាក់ និងរបួសជាច្រើនាក់។
ប៉ុន្តែចំណុចសំខាន់នៅក្នុងវីដេអូថ្មីនេះគឺ ក្រុម IS បានចេញមុខគំរាមចំៗតែម្ដងទៅលើចក្រភពអង់គ្លេស ដោយក្រុមឧទ្ទាមមួយនេះ បានបញ្ជាក់ថា ពួកគេនឹងធ្វើការវាយប្រហារប្រទេសអង់គ្លេសក្នុងពេលឆាប់ៗខាងមុនេះ ដើម្បីជាការសងសឹង ដែលចក្រភពអង់គ្លេស បានសម្រេចចិត្តវាយប្រហារខ្លួនតាមដែនអាកាសនៅប្រទេសស៊ីរី។ ក្នុងនោះ IS ក៏មិនលើកលែងឲ្យលោក David Cameron នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសផងដែរ។
គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានថ្ងៃមុននេះ ក្រុម IS ក៏បានបញ្ចេញវីដេអូមួយព្រមានកម្ទេចរុស្ស៊ី ដើម្បីជាការសងសឹងដូចគ្នា ព្រោះថារុស្ស៊ី បានបើកយុទ្ធនាការបាញ់ប្រហារក្រុម IS តាមដែនអាកាសមុនគេ៕