(ភ្នំពេញ)៖ យើងទាំងអស់គ្នា សុទ្ធតែទទួលស្គាល់ថា កត្តាធំៗចំនួនពីរដែលមានសារៈ សំខាន់បំផុតនៅពេលដែលយើងក្លាយជា មេគ្រួសារ គឺភាពអស់កង្វល់ និងទំនុកចិត្តក្នុងការធានាបាន នូវអនាគតសម្រាប់ក្រុមគ្រួសារ។ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាននិយាយថា «គម្រោងធានារ៉ាប់រងអាយុជីវិតផ្តល់អត្ថប្រយោជន៍ ច្រើនណាស់ សម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់លោក។ ជាមួយនឹងការធានារ៉ាប់រង អាយុជីវិតរបស់មេនូឡាយហ្វ៍ អ្នកនឹងមានទំនុកចិត្ត ហើយអស់កង្វល់អំពីសុវត្ថិភាពហិរញ្ញវត្ថុ ក៏ដូចជាអនាគតក្រុមគ្រួសារលោកអ្នក។
តារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាព លោក អ៊ុក សុវណ្ណារិទ្ធ គឺជាអតិថិជនមួយរូបដែលបានជ្រើសរើសយកសេវាកម្ម ធានារ៉ាប់រង អាយុជីវិតរបស់មេនូឡាយហ្វ៍ សម្រាប់ក្រុមគ្រួសារគាត់។ គាត់ពេញចិត្តនឹងសេវាកម្មហើយក៍បានចែករំលែកនូវ អត្ថប្រយោជន៍ ក្រោយទិញប័ណ្ណសន្យារ៉ាប់រងពីមេនូឡាយហ្វ៍។ លោក សុវណ្ណារិទ្ធ មានប្រសាសន៍ថា« បើខ្ញុំមិនបានទិញ ធានារ៉ាប់រងអាយុជីវិតទេ ប្រហែលជារឿងល្អៗ ពិបាកនឹងកើតឡើងណាស់ សម្រាប់ក្រុមគ្រួសារខ្ញុំ ព្រោះខ្ញុំរវល់តែបារម្ភពីរឿងអនាគត ប្រពន្ធកូនហ្នឹង.!។ ប៉ុន្តែ ដោយសារមានមេនូឡាយហ្វ៍ ទើបធ្វើឲ្យខ្ញុំ មានទំនុកចិត្ត និងលែងព្រួយបារម្ភទៀត»។
ជាក់ស្ដែង ក្រោយពេលទិញប័ណ្ណសន្យារ៉ាប់រង លោក សុវណ្ណារិទ្ធ បាននាំគ្រួសារគាត់ទៅកម្សាន្ត ជាច្រើនកន្លែងទាំងក្នុង និងក្រៅប្រទេស។ គាត់ ក៏មានគម្រោងបញ្ជូនកូនៗ ទៅសិក្សានៅក្រៅប្រទេសផងដែរ។
Posted by Sheet on Sunday, January 24, 2016
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុន មេនូឡាយហ្វ៍ តាមរយះ ៖ ទូរស័ព្ទ៖ ០២៣ ៩៦៥ ៩៩៩
Facebook page: www.facebook.com/ManulifeKH
គេហទំព័រ: www.manulife.com.kh ៕