(ភ្នំពេញ)៖ អតីតពលករខ្មែរត្រឡប់ពីបម្រើការនៅថៃ លោក សឹម ផុល ដែលកំពុងពិបាកចិត្តត្បិតការងារត្រូវផ្អាក ហើយព្រំដែនក៏មិនទាន់បើកវិញ មានសំណាងគាស់ឈ្នះប្រាក់៥លានរៀល កាលពីថ្ងៃទី២៤ ខែកក្កដា ដែលជួយសម្រាលជីវភាពរបស់គាត់បានមួយកម្រិត។

លោក សឹម ផុល បច្ចុប្បន្នរស់នៅភូមិបោះដូង ឃុំសុខៈគិរី ស្រុកមោឫស្សី ខេត្តបាត់ដំបង មានសំណាងឈ្នះរង្វាន់ពីវើក WURKZ ដែលកូនស្រីទិញឲ្យ។
លោកថា «ពេលកំពុងគាស់វើក WURKZ ពួកម៉ាកដែលកំពុងដាំស្វាយចន្ទីជាមួយគ្នាក៏និយាយលេងថា តិចត្រូវ៥ពាន់ ស្រាប់តែខ្ញុំតបទាំងមើលក្រវិល ដែលនៅនឹងដៃមិនលែងថា ៥លានមិនមែន៥ពាន់ទេ រួចបានខ្ញុំលោតអររំភើបស្រែកប្រាប់ប្រពន្ធដែលនៅជិតនោះថា ត្រូវវើក WURKZ ៥លានហើយ»
ទឹកប្រាក់នេះ លោកនឹងយកទៅទិញគោមួយ គ្រាន់បង្កាត់យកកូនលក់បានថ្លៃដើម្បីទ្រទ្រង់ជីវភាព។
នៅមានអ្នកឈ្នះរង្វាន់ទឹកប្រាក់៥លានរៀលពីវើកច្រើននាក់ទៀតក្នុងរយៈពេល១សប្តាហ៍ រាប់ចាប់ពីថ្ងៃទី ២០-២៧ រួមមាន៖ ភ្នំពេញ៧នាក់, រតនគិរី៣នាក់, បាត់ដំបង២នាក់, សៀមរាប៣នាក់, កំពង់ឆ្នាំង១នាក់, តាកែវ៣នាក់, បន្ទាយមានជ័យ១នាក់, ប៉ៃលិន៣នាក់, កំពង់ធំ នាក់, កំពង់ស្ពឺ៤នាក់, កណ្តាល៤នាក់, ស្វាយរៀង៨នាក់, ក្រចេះ១នាក់, ត្បូងឃ្មុំ១នាក់, ព្រះវិហារ១នាក់, កំពត១នាក់, ពោធិ៍សាត់២នាក់, ឧត្តរមានជ័យ១នាក់ និង ខេត្តព្រះសីហនុ២នាក់។

ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ផ្តល់រង្វាន់ជាច្រើនរយរង្វាន់នៅក្នុងក្រវិលកំប៉ុង រួមមានទឹកប្រាក់សុទ្ធ៥០លានរៀល, ៥លានរៀល, ១លានរៀល, ១ម៉ឺនរៀល, ៥ពាន់រៀល, និងវើក WURKZ ជាច្រើនកំប៉ុងទៀត។

ពិសាភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមពិនិត្យក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរង្វាន់៕