(ភ្នំពេញ)៖ កម្លាំងចម្រុះនៃសមត្ថកិច្ចចរាចរណ៍ បានបើកប្រតិបត្តការណ៌ត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹងនៅតាមបណ្តោយផ្លូវលេខ២៧១ ត្រង់ចំណុចផ្សារហេងលី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នាម៉ោង១០៖៤០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ដោយរកឃើញថ្នាំញៀនចំនួន២កញ្ចប់ ម៉ូតូមួយគ្រឿងឌ្រឹមសង់សេរី២០១៣ ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1BW-8520 និងកាំភ្លើងខ្លីមួយដើមម៉ាក K59 ពុំមានលិខិតស្នាមសម្រាប់សម្គាល់ ការប្រើប្រាស់នោះទេ ពីបុរសឈ្លោះ ឃីន ប៊ុនណា ភេទប្រុស រស់នៅភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំស្រុកពញ្ញក្រែក ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីឃាត់ខ្លួននៅកន្លែង ត្រួតពិនិត្យជនសង្ស័យរូបនោះ ត្រូវបានបញ្ជួនទៅកាន់អធិការនគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនិតិវិធី។
សូមជំរាបថា ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ និងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យកម្លាំងសមត្ថកិច្ច ដែលដាក់នៅតាមគោលដៅដើម្បីត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹង៕